នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួម ពិធីចុះហត្ថាលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលផ្សះផ្សាវិវាទរវាង អជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងរដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អដក និង ជាអនុរដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធី រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត។